រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម “វេទិកាទេសចរណ៍ កម្ពុជា-ចិន (Cambodia-China Tourism Forum)”

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម “វេទិកាទេសចរណ៍ កម្ពុជា-ចិន (Cambodia-China Tourism Forum)” ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ វេទិកានេះសហការរៀបចំដោយក្រសួងទេសចរណ៍ និងស្ថានទូតចិន ប្រចាំកម្ពុជា ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ជាពិសេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី រវាងកម្ពុជា-ចិន និងជំរុញលំហូរទេសចរ ក៏ដូចជាការទាក់ទាញ វិនិយោគិនចិន មកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ ទន្ទឹមនឹងនេះ វេទិកាទេសចរណ៍ កម្ពុជា-ចិន ក៏នឹងផ្តល់ឱកាសឳ្យអ្នកជំនាញទេសចរណ៍ វិស័យឯកជន អាជ្ញាធរពាក់ព័ន្ធ និងតួអង្គពាក់ព័ន្ធនៃប្រទេសទាំងពីរបាន ជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងរិះរកៀយុទ្ធសាស្ត្រ ក្នុងការចូលរួមអភិវឌ្ឍ ទេសចរណ៍ប្រកបដោយចីរភាព និងភាពទទួលខុសត្រូវ ជាពិសេសផ្តល់ឱកាសសម្រាប់វិស័យឯកជន នៃប្រទេសទាំងពីរបានជួបប្រជុំគ្នាដោយផ្ទាល់ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្នា។
ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ September 19, 2024

អត្ថបទទាក់ទង