រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានការយកចិត្តទុកដាក់ពីលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានចាត់លោក ជួន សំអាត អភិបាលស្ដីទី បានដឹកនាំក្រុមការងារស្រុក ក្រុមការងារឃុំភ្ញីមាស និងកម្លាំងទាំងបីប្រភេទ ចុះពិនិត្យស្ថានភាពទឹកបាក់ទំនប់អាងស្តុកទឹករបស់ក្រុមហ៊ុន អាន កូ ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

ដោយមានការយកចិត្តទុកដាក់ពីលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានចាត់លោក ជួន សំអាត អភិបាលស្ដីទី បានដឹកនាំក្រុមការងារស្រុក ក្រុមការងារឃុំភ្ញីមាស និងកម្លាំងទាំងបីប្រភេទ ចុះពិនិត្យស្ថានភាពទឹកបាក់ទំនប់អាងស្តុកទឹករបស់ក្រុមហ៊ុន អាន កូ ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ។
អាជ្ញាធរស្រុកក៏បានណែនាំ ដល់អាជ្ញាធរឲ្យផ្សព្វផ្សាយដំណឹងដល់ប្រជាពលរដ្ឋជំលៀសខ្លួនរកទីសុវត្ថិភាពទាន់ពេលមិនមានបង្ករគ្រោះថ្នាក់ដោយទឹកជំនន់ឡើយ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងការជន់លិចចំនួន ០៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គ.ក ត្រីខ១ដុំ មី១កេស ទឹកត្រី ១ដបប ទឹកស៊ីអ៊ីវ ១ដប ប្រេងឆា ១ដប ស្ករស ១គ.ក ប៊ីចេង ១កញ្ចប់ និងថវិកា៤០,000រៀល។

================

ថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
September 18, 2024

អត្ថបទទាក់ទង