លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ករណីដីត្រួតស៊ីគ្នា រវាងឈ្មោះ ហុង រ៉ា ឈ្មោះ សួន មាន និងឈ្មោះ លឹម រចនា ០១កន្លែងស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។