កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ សហការជាមួយអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់អ៊ំពូមីប្រជាពលរដ្ឋ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមានដូចខាងក្រោម÷
-បង្ការ ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពផ្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-ហាមមិនអោយកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍
ណែនាំអោយប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬជិតហួសសុពលភាព(ក្រោម៩០ថ្ងៃ) អោយទៅបន្តសុពលភាពថ្មី បើមានកូនអាយុចាប់ពី១៥ឆ្នាំឡើងអោយទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ។
+អ្នកចូលរួម
-ប្រជាពលរដ្ឋចូលរួមចំនួន១៩នាក់/ស្រី០៨នាក់
-ប៉ុស្តិ៍នគរបាលស្មាច់មានជ័យ លោកស្រីចៅសង្កាត់ ចៅសង្កាត់រងទី១ ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាការពារ ។
នៅវេលាម៉ោង១៤៖០០នាទីរសៀល ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
September,16,2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#