រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ថ្នាក់ខេត្តប្រចាំត្រីមាសទី៣

កាលពីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរអប់រំ​ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ថ្នាក់ខេត្តប្រចាំត្រីមាសទី៣ ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរអប់រំ លោក លោកស្រីប្រធាន អនុប្រធាន ឬតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងតំណាងអង្គការដៃគូ។អង្គប្រជុំបានពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមចំនួន១១ ​នៅសាលប្រជុំនៃមន្ទីរអប់រំ រយះពេល ១រសៀល ក្នុងកិច្ចប្រជុំនោះបានប្រព្រឹត្តទៅដោយភាពផុសផុល សហការ ស្និទ្ធស្នាលរីករាយ។

ថ្ងៃសៅរ៍ ១២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ September 14, 2024

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង