រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានចុះប្ដូរស្លាកសញ្ញារមណីយដ្ឋានចេតិយឃុនឆាង​ និងរមណីយដ្ឋានទីលានទាត់សី​ ឃុ​នឆាង​ ឃុនផែន

ព្រឹកថ្ងៃសុក្រ​ ១១កេីត​ ខែភទ្របទ​ ឆ្នាំរោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២៤​ មន្រ្តីជំនាញនៃមន្ទីរវប្បធម៌​ និងមានការចូលរួមពីប្រជាជនក្នុងភូមិ​ បានចុះប្ដូរស្លាកសញ្ញា​សម្គាល់ទីតាំងរមណីយដ្ឋានចំនួនពីរ​ ដែលមានសភាពដាច់រហែក​ និងរលុបអក្សរ​ ជំនួសដោយស្លាកសញ្ញាសម្គាល់ទីតាំងរមណីយដ្ឋានថ្មីចំនួនពីរ រួមមាន៖​ រមណីយដ្ឋាន​ ចេតិយុនឆាង​ និងរម​ណីយដ្ឋាន​ ទីលានទាត់សី​ ឃុនឆាង​ ឃុនផែន​ ស្ថិតក្នុងភូមិនាងកុក​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា។

អត្ថបទទាក់ទង