រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាល និងពង្រឹងប្រសិទ្ធភាពការងារជំនាញ ដល់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល លើកិច្ចការងារសន្តិសុខ សុវត្ថិភាព និងទប់ស្កាត់រាល់បញ្ហាមិនឱ្យមានកើតឡើង

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាល និងពង្រឹងប្រសិទ្ធភាពការងារជំនាញ ដល់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល លើកិច្ចការងារសន្តិសុខ សុវត្ថិភាព និងទប់ស្កាត់រាល់បញ្ហាមិនឱ្យមានកើតឡើង ក្នុងនោះមាន៖
-ការងារសន្តិសុខៈ តាមដានក្ដាប់មុខសញ្ញាដែលមានបំណងធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល
-ការងារព្រហ្មទណ្ឌ: គ្រប់គ្រងមុខសញ្ញាចាស់-ថ្មី មុខសញ្ញាទើបចេញពីពន្ធធនាគារ
-ការងារក្មេងទំនើង: បន្តបង្ក្រាបរាល់សកម្មភាពដែលបង្កឡើងដោយក្មេងទំនើង និងមិនឱ្យកើតមានឡើងនៅក្នុងមូលដ្ឋានទេ
-ការងារគ្រឿងញៀន: កសាងកម្លាំងភ្នាក់ងារតាមដាន និងប្រមូលព័ត៌មាន បង្រ្កាប ជាពិសេសមុខសញ្ញាដើរលេងពេលយប់
-ការងារចរាចរណ៍: ទប់ស្កាត់ និងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយការដាក់ទីស្នាក់ការត្រួតពិនិត្យ រកគ្រឿងញៀន គ្រឿងស្រវឹង ក្នុងនោះធ្វើការឆែកឆេររិះរកសាធាតុជាតិតាមរយះតាកុងឡាន
-ការងារកងអន្តរាគមន៍: ពង្រឹងកងអន្តរាគមន៍ពិសេស ថែទាំនូវរាល់គ្រឿងសម្ភារៈអន្តរាគមន៍ពិសេសដែលទទួលបានពីអគ្គស្នងការនគរបាលជាតិ។
ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ September 9, 2024

អត្ថបទទាក់ទង