លោក អ៊ូច ទូច ប្រធានមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុងទាំងអស់ សូមសម្តែង នូវសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ក្រោយទទួលបានដំណឹងថា ឧបាសិកា មុំ ណាន់ ដែលត្រូវជាម្តាយក្មេក របស់លោក ហាន់ ចក់ ប្រធានការិយាល័យពាហិរសាសនានៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បាន ទទួលមរណភាពកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៖២០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៥៧ ឆ្នាំដោយរោគាពាធ។