លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន អេស អេស ហ្វាម(ss pharm) ចូលជួបសំដែងការគួរសម និងបង្ហាញអំពី៖
១.ការយល់ដឹងលើបញ្ហាសុខភាព
២.ភាពខុសគ្នារវាងយ៉ិនស៉ិន និងយិនស៉ិនក្រហម ៣.ប្រសិទ្ធភាពរបស់សារធាតុសាផូនីនដែលមាននៅក្នុងយិន ស៉ិនក្រហម។
៤.ព្រមទាំងផ្តល់ជូនឧបករណ៍ពិនិត្យសុខភាពដោយមិនគិតថ្លៃ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត វេលាម៉ោង២.៣០នាទីរសៀល។
ថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ September 3, 2024
អត្ថបទដោយ៖ ឡុច ភារុន