រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច សកម្មភាពចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ​ និងមានជំងឺប្រចាំកាយ​ ព្រមទាំងបាននាំយក​អង្ករ​ និងថវិកាមួយចំនួន

​ រដ្ឋបាលឃុំកោះស្ដេច

លោក​ សាយ​ ហេង​ មេឃុំកោះស្តេច បានដឹកនាំ​ លោក​ លោកស្រី​ ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ​ និងជំនួយការឃុំ​ ដេីម្បីចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ​ និងមានជំងឺប្រចាំកាយ​ ឈ្មោះ មុំ​ ញន ភេទប្រុស​ អាយុ ៧៤ឆ្នាំ​​ ព្រមទាំងបាននាំយក​ អង្ករ​ចំនួន​ ០១បាវ​ ទម្ងន់​ ៥០គីឡូក្រាម និងថវិកាមួយចំនួន​ដូចខាងក្រោម៖ ១.រដ្ឋបាលឃុំកោះស្ដេច​ អង្ករ​ចំនួន ០១បាវ​ ទម្ងន់​ ៥០គីឡូក្រាម
២.លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ ៣៥,០០០រៀល​
៣.លោក​ ស៊ន​ ស្រិញ​ ជំទប់ទី១​ ២០,០០០រៀល
៤.លោកស្រី​ ភុតសា​ សិរិ​ ជំទប់ទី២​ ១០០,០០០រៀល
៥.លោកស្រី​ គឹម​ ហ៊ួរ​ សមាជិកក្រុមប្រឹក្សាឃុំ​ ១០០,០០០រៀល
៦.លោក​ ចំរេីន​ សុវិជ្ជា​ ស្មៀនឃុំ​ ២០,០០០រៀល
៧.លោក​ ឡេង​ ហ្វុង​ សមាជិកក្រុមប្រឹក្សាស្រុក ៥០,០០០​ រៀល
ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ថ្ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
August 15, 2024

អត្ថបទទាក់ទង