រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង និងជាអ្នកទទួលបន្ទុក គ.ក.ន.ក ឃុំ និងលោកមេភូមិកោះកុងក្នុង រួមជាមួយក្រុមទ្រទ្រង់សុខភាពភូមិកោះកុងក្នុង បានចុះសួសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ បានចំនួន ៩គ្រួសារ ក្នុងនោះគ្រួសារជាស្រ្តីមានផ្ទៃពោះ ចំនួន ១គ្រួសារ និងខ្នង់ផ្ទះដែលមានកុមារអាយុក្រោម២ឆ្នាំ បានចំនួន ៨គ្រួសារ នៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។