លោក ឡាំ ទី ប្រធានការិយាល័យផែនការ នៃទីចាត់ការផែនការ និងវិនិយោគខេត្ត និងជាមន្ត្រីជំនួយបច្ចេកទេស បានចូលរួមដេញថ្លៃគម្រោងសាងសង់ក្រាលគ្រួសធម្មជាតិ ចំនួន១ខ្សែ ប្រវែង ១,៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់ដីស០,៧ម៉ែត្រ ដាក់លូមូលកាត់ផ្លូវទោល១កន្លែង និងដាក់លូមូលកាត់ផ្លូវភ្លោះ១កន្លែង ព្រមទាំងដាក់ស្លាកសញ្ញាចំនួន១ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៤
នៅសាលាឃុំតាតៃក្រោម បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងសាងសង់ក្រាលគ្រួសធម្មជាតិ ចំនួន១ខ្សែ ប្រវែង ១,៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់ដីស០,៧ម៉ែត្រ ដាក់លូមូលកាត់ផ្លូវទោល១កន្លែង និងដាក់លូមូលកាត់ផ្លូវភ្លោះ១កន្លែង ព្រមទាំងដាក់ស្លាកសញ្ញាចំនួន១ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក អ៊ូ ឆេនឆៃវិសាន្ត ជាមេឃុំ និងជាប្រធានគណៈកម្មការលទ្ធកម្មឃុំតាតៃក្រោម។ ជាលទ្ធផល មានក្រុមហ៊ុនចំនួន៥ បានមកដាក់សំណើដេញថ្លៃ ក្រុមហ៊ុន ដែលបានដាក់តម្លៃដេញថ្លៃទាបជាងគេ គឺក្រុមហ៊ុន ប៊ួយ ប៊ុនសាន។ លោកមេឃុំ បានផ្តាំផ្ញើទៅក្រុមហ៊ុន ដែលបានដេញថ្លៃឈ្នៈថា ត្រូវត្រៀមផែនការការងារសាងសង់ ដើម្បីមកចុះកិច្ចសន្យាជាមួយនឹងឃុំក្នុងពេលឆាប់ៗខាងមុខនេះ ហើយជាពិសេសមុននឹងក្រុមហ៊ុនដឹកសម្ភារចូលដ្ឋាន ត្រូវជូនដំណឹងមកសាលាឃុំ ដើម្បីរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ ហើយត្រូវធានាថា ការសាងសង់ ត្រូវអនុវត្តតាមប្លង់ និងបទដ្ឋានបច្ចេកទេស ឱ្យបានត្រឹមត្រូវ៕
ថ្ងៃចន្ទ ១០ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ July 15, 2024