រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សា ជាមួយក្រុមការងារគម្រោង នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារគម្រោង នៃក្រសួងសុខាភិបាល និងក្រុមការងារធនាគារ ពិភពលោក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សា ជាមួយក្រុមការងារគម្រោង នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារគម្រោង នៃក្រសួងសុខាភិបាល និងក្រុមការងារធនាគារ ពិភពលោក។
កិច្ចប្រជុំនេះផ្តោតលើការគាំទ្រ និងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តការងារសុវត្ថិភាព បរិស្ថាន និងសង្គម យោងតាមផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដើម្បីធ្វើជាយន្តការផ្ដល់ទទួល និងដោះស្រាយពាក្យបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ ក្នុងគោលដៅធានាបាន នូវសិទ្ធិផលប្រយោជន៍ និងកង្វល់នានារបស់ប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិចដែលកើត ចេញពីដំណើរការនៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។

ប្រធានបទសំខាន់ៗរួមមាន ÷ 
១-មតិយោបល់ត្រឡប់របស់ប្រជាពលរដ្ឋលើសេវាសុខភាពដោយផ្តោតលើ ការផ្តល់សេវា ឥរិយាបថរបស់អ្នកផ្តល់សេវា និងពេលវេលា
២.សំណល់មូលដ្ឋានសុខាភិបាល។
ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ July 9, 2024

អត្ថបទទាក់ទង