រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ចូលរួមរំលែកទុក្ខគ្រួសារសពលោកវរសេនីយ៍ទោ មុត កោសល្យ ប្រធានមន្ទីរផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង

សាខាកក្រក ខេត្តកោះកុង៖
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា នាំយកថវិកាចំនួន ២០ម៉ឺនរៀល ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោកវរសេនីយ៍ទោ មុត កោសល្យ ប្រធានមន្ទីរផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ដែលបានទទួលមរណៈភាពនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៥៦ឆ្នាំ។

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ក្នុងឱកាសចូលរួមរំលែកទុក្ខនេះ បាននាំនូវការផ្ដាំផ្ញើ និងសោកស្តាយជាទីបំផុត ពីសំនាក់ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់សមាជិកប្រចាំការអនុសាខាកាកបាទក្រហមខណ្ឌ ដែលជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ពីភរិយា និងបុត្រា បុត្រី។

បន្ថែមពីនេះ លោកនាយក បានបួងសួង និងសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ មុត កោសល្យ ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង