រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការជំរុញការប្រើប្រាស់ទិន្នន័យបើកចំហ និងទិន្នន័យធំ (Open and Big Data)

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការជំរុញការប្រើប្រាស់ទិន្នន័យបើកចំហ និងទិន្នន័យធំ (Open and Big Data) ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នៅអគារសាខាកាកបាទក្រហម កម្ពុជា ខេត្តកោះកុង។ សិក្ខាសាលានេះ មានគោលបំណងចែករំលែកនូវបទពិសោធន៍ថ្មី នៃការប្រមូលទិន្នន័យ តាមរយៈ ការប្រើប្រាស់ប្រភពទិន្នន័យធំ ដែលជាសក្តានុពលថ្មីបំផុតនៃសម័យសង្គមឌីជីថល ដែលស្របទៅនឹងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ឆ្នាំ២០២២-២០៣៥ និងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ដល់មន្រ្តីនៃបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់។
ថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ July 2, 2024

អត្ថបទទាក់ទង