រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចំពោះសុវត្ថិភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត ដោយឡែកលោកជំទាវ បានចាត់លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាំយកអាវពោងសុវត្ថិភាព ដើម្បីចែកជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំង ចំនួន ៤៥អាវ និងអាវភ្លៀងចំនួន ៧៧អាវ នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង

ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចំពោះសុវត្ថិភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត ដោយឡែកលោកជំទាវ បានចាត់លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាំយកអាវពោងសុវត្ថិភាព ដើម្បីចែកជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំង ចំនួន ៤៥អាវ និងអាវភ្លៀងចំនួន ៧៧អាវ នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា សូមឱ្យក្មួយៗត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ក្នុងការធ្វើដំណើរ ដោយសាររដូវវស្សាមានភ្លៀងធ្លាក់ច្រើន ការធ្វើដំណើរបានការលំបាក ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ សូមអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការណែនាំ ជូនដំណឹងដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការធ្វើដំណើរតាមទឹក ក្នុងការប្រកបមុខរបរផ្សេងៗ។ មួយវិញទៀតក្នុងករណីមានបញ្ហាណាមួយកើតឡើង សូមផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕
ថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ June 25, 2024

អត្ថបទទាក់ទង