រដ្ឋបាលឃុំភ្ញីមាស
របាយការណ៍ស្ដីពីការចូលរួមបុណ្យសពរបស់ប្រជាជនស្ថិតនៅភូមិតានី ឃុំភ្ញីមាស
……………………………….
ក្រោមការចាត់តាំងរបស់ លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ទិត ជាត្រា ជំទប់ទី១ បានដឹកនាំក្រុមការងាររបស់ឃុំ សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ មេភូមិ និងប្រជាការពារភូមិ យកទេយ្យទានទៅចូលរួមបុណ្យសពឈ្មោះ សឹម ញេប ភេទស្រី អាយុ ៦២ ឆ្នាំ រស់នៅភូមិតានី ឃុំភ្ញីមាស ដែលបានទទួលមរណៈភាព ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៣០នាទីព្រឹក ស្លាប់ដោយសារ (ជំងឺបេះដូង និងលើសជាតិអាស៊ីត )។ ក្នុងនោះរដ្ឋបាលឃុំភ្ញីមាសបានពាំនាំយកទ័យទានដូចជា អង្ករ ៥០ គីឡូក្រាម ទឹកបរិសុទ្ធ២០យួរ ទឹកក្រូចដបធំ១ឡូ ក្រមា ៤ និងថវិកា ៧៧០.០០០៛ ប្រគល់ជូនគ្រួសារសព ដើម្បីចំណាយធ្វើបុណ្យទៅតាមប្រពៃណី ក្នុងនោះ សម្ភារៈ និងថវិកា ១៥០.០០០៛ ជារបស់រដ្ឋបាលឃុំភ្ញីមាស និងថវិកា ៦២០.០០០៛ ជារបស់សមាជិកក្រុមប្រឹក្សា នាយប៉ុស្តិ៍ ស្មៀនឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងថវិកាប្រជាការពារភូមិ ព្រមទាំងសប្បុរសជន។
………………………………….
ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤