លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអង្គសន្និបាត បូកសរុបវាយតម្លៃការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នា២០២៤
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ឆ្នាំ២០២៤ ដែលបានអនុវត្តកន្លងមក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ និងលើកទិសដៅសម្រាប់ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ២០២៤ នាពេលខាងមុខនេះ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវគារវកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោក ដែលមានវត្តមាន ក្នុងឱកាសដ៏វិសេសវិសាលនេះ។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ និងសូមស្ងើចសរសើរដោយស្មោះចំពោះលទ្ធផលការងារដែលគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់បានអនុវត្តកន្លងមកប្រកបដោយជោគជ័យ។ ខ្ញុំសូមយកឱកាសនេះដើម្បីកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលខិតខំយកចិត្តទុកដាក់ សហការអនុវត្តតាម៖
-សេចក្តីណែនាំ ស្តីពីការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ឆ្នាំ២០២៤
-សេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងការយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតអសកលទាំងពីររួមមាន ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ -សេចក្តីណែនាំ ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតអសកលទាំងពីរ រួមមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤
-លិខិតលេខ ០១០ ផ.ក ចុះថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២១ ផែនការអន្តរសស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤។
ឆ្លងកាត់កិច្ចដំណើរការនៃការបោះឆ្នោតនេះ និងសមិទ្ធិផលដែលយើងទទួលបាននៅពេលនេះគឺពិតជាស្នាដៃដ៏ធំធេង និងមានសារៈសំខាន់បំផុត។ សមិទ្ធិផលនេះនឹងជួយចាក់ គ្រឹះកាន់តែរឹងមាំនូវលទ្ធិប្រជាធិតេយ្យក្នុងព្រះរាជាណាចក្រកម្ពុជា និយាយរួម និងដោយឡែកខេត្តកោះកុងយើងតែម្តង។ យើងពិតជាមានមោទនភាពណាស់ ដោយដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុខសន្តិភាព ជាពិសេសការទប់ស្កាត់បាននូវអំពើហិង្សា និងការគំរាមកំហែងនានា ក្នុងកំឡុងពេលចុះឈ្មោះបោះឆ្នោត ចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ និងពេលក្នុងដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោត បូកសរុបលទ្ធផលបណ្តោះអាសន្ន ។ល។ លទ្ធផលដ៏ធំធេងដូចដែលយើងបានអនុវត្ត និងរៀបរាប់ជូនខាងលើនេះគឺពិតជាឆ្លុះបញ្ចាំងអំពីវិរភាព និងការទទួលខុសត្រូវចំពោះភារកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមានឆន្ទៈស្រលាញ់យុត្តិធម៌ សុខសន្តិភាព និង ស្រលាញ់លទ្ធិប្រជាធិបតេយ្យពិតៗ របស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀតយើងកត់សម្គាល់ឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត នៅលើទឹកដីខេត្តកោះកុង អនុវត្តបានល្អ ទៅតាមច្បាប់បោះឆ្នោត បទបញ្ជានីតិវិធី ក្រមសីលធម៌ និងគោលការណ៍ណែនាំនានាដែល សរបញ្ជាក់ឱ្យឃើញថា គណបក្សនយោបាយមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានភាពចាស់ទុំផ្នែកនយោបាយ ដែលជាហេតុឈានទៅសម្រេចបាននូវ ស្ថេរភាពនយោបាយ សុខសន្តិភាព លទ្ធិប្រជាធិតេយ្យ៕
ថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ June 7, 2024