រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ នៅឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ នៅឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការរដ្ឋបាលតំបន់វិនិច្ឆ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិចំនួន៤ ក្នុងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។ ភូមិចំនួន៤ ដែលត្រូវបានប្រកាសជាតំបន់វិនិច្ឆ័យសម្រាប់ធ្វើការវាស់វែង ចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមាន ភូមិប្រឡាយ ភូមិសំរោង ភូមិចំណារ និងភូមិទ័ពឃ្លៃ នៃឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យសម្រាប់វាស់វែង ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ លោក សុខ សុទ្ធី បានណែនាំឱ្យក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អនុវត្តការងារឱ្យបានច្បាស់លាស់ និងឆាប់រហ័យ ដើម្បីបង្កើនគុណភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាមួយគ្នា លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងតំបន់វិនិច្ឆ័យនេះ សូមត្រៀមឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ និងចូលរួមសហការជាមួយក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការអនុវត្តការងារចុះបញ្ជីដីធ្លីក្នុងភូមិទាំង៤ មានដំណើរការទៅដោយរលូន និងមានភាពឆាប់រហ័ស។
ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ June 5, 2024

អត្ថបទទាក់ទង