រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធិភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះស្ដេច ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយមានការចូលរួមពីស្នងការរងទទួលផែនកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នាយ នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការនគរបាលស្រុកគិរីសាគរ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិទាំងបី និងប្រធានក្រុមប្រជាការពារភូមិទាំងបី ស្ថិតនៅសាលាឃុំកោះស្ដេច។
ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤