លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យ អប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងកិច្ចប្រជុំនៃការចាប់ផ្តើមយុទ្ធនាការ “វគ្គគាំទ្រសាលារៀនគោលដៅ” ក្រោមការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតាមសាលារៀនគោលដៅក្នុងខេត្តកោះកុង ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក អគ្គមគ្គុទ្ទេសក៍ឯកដ៏ឆ្នើម បានដឹកនាំប្រទេស ឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និង បាននាំមកនូវសន្តិភាពពេញលេញ និងមានអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយមោទនភាព ជាទីបំផុត។ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លាញដល់ឫសគល់ ប្រែក្លាយទៅជាទឹកដីកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាពគ្រប់យ៉ាង បានរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី និង ប្រជាធិបតេយ្យ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ យកអស់កម្លាំងកាយ កម្លាំងចិត្តដើម្បីបន្តកសាង និងការពារមាតុភូមិ ប្រកបដោយក្តីសង្ឃឹមយ៉ាងកក់ក្តៅចំពោះអនាគតរបស់ខ្លួន។ នៅក្នុងដំណើរអភិវឌ្ឍន៍ប្រទេសជាតិ កម្ពុជាបានសម្រេចជោគជ័យដ៏ធំធេង ដោយបានចេញ ផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងបន្តឈាន ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឱ្យខេត្តកោះកុង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ចាំបាច់ ស្ពានឆ្លងដៃព្រែក០៤កន្លែង ស្ពានព្រែកកោះប៉ោ វារីអគ្គិសនីធំៗចំនួន០៤កន្លែង តំបន់ សេដ្ឋកិច្ចពិសេសចំនួន០៥កន្លែង ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់ ក្រុមហ៊ុន វិនិយោគលើដំណាំកសិកម្មនិងដំណាំកៅស៊ូចំនួន០៨ក្រុមហ៊ុន ក្រុមហ៊ុនដែលបានចុះកិច្ចសន្យា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដោយវិនិយោគលើវិស័យទេសចរណ៍ចំនួន១០ក្រុមហ៊ុន តំបន់ ព្រំដែនមានសណ្ឋាគារលំដាប់ផ្កាយ៥ជាប់មាត់សមុទ្រ ការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៍ គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនលើវិស័យទេសចរណ៍ វិស័យកសិកម្មចម្រុះ វិស័យដឹកជញ្ជូន ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀតដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននឹងកំពុងអភិវឌ្ឍលើទឹកដីខេត្តកោះកុងជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ ស្ថិតក្នុងបរិបទសកលភាវូបនីយកម្ម បដិវត្តឧស្សហកម្មទី៤ បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីកម្ពុជាក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ការកសាងធនធានមនុស្សប្រកបដោយគុណភាពនិងសមត្ថភាព ជាកត្តាមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យក អទិភាពគន្លឹះ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេស គឺ “ បច្ចេកវិទ្យាឌីជីថល"។ ក្នុងន័យនេះ សាលារៀនមានតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការផ្តល់ចំណេះដឹង បំណិន សីលធម៌ និងសមត្ថភាពពេញលេញដល់យុវជនកម្ពុជា ដែលជាតម្រូវការចាំបាច់សម្រាប់ទីផ្សារការងារ ដែលមានការប្រែប្រួលទៅតាមការអភិវឌ្ឍរបស់សង្គមសេដ្ឋកិច្ច វប្បធម៌ នយោបាយ បច្ចេកវិទ្យា របស់ប្រទេស និងសកលលោក ដូច្នេះយើងទាំងអស់គ្នាដែលមានតួនាទី ជាអ្នកអប់រំ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួម និងអភិវឌ្ឍគុណភាពអប់រំនៅសាលារៀន។ កាលពីថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២៣ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាពគ្រឹះស្ថាន សិក្សា រួមមាន៖ ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២៖ ការពិនិត្យកែសម្រួល និងរៀបចំកម្ម វិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យសីលធ៌ម និងឥរិយាបថរបស់សិស្ស ទី៣៖ ការយកចិត្តទុកដាក់ទៅលើសុខភាពសិស្ស តាមរយៈកម្ម វិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាព ចំណីអាហារនៅតាមសាលារៀន និងទី៤៖ ការជំរុញ និងការលើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូ រវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ» ។ ហើយ បច្ចុប្បន្ននេះ ក្រសួង អប់រំ យុវជន និងកីឡា បាននិងកំពុងបញ្ជា្របវិធានការគន្លឹះទាំង៤នេះ ទៅក្នុង ស្តង់ដាសាលារៀនគំរូផងដែរ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានឯកភាពជា គោលការណ៍ក្នុងការអនុវត្តស្តង់ដាសាលារៀនគំរូ ពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី និង យុទ្ធនាការសាលារៀនគ្មានសម្រាម នៅទូទាំងប្រទេស៕
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ May 29, 2024
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006181-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006183-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006182-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006184-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006185-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006186-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006188-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006189-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006190-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006191-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006192-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006193-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006194-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006195-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006196-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006200-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006202-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006199-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006203-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006204-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006205-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006206-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006207-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006208-2-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006236-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006235-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006234-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006231-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006233-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006230-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006228-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006227-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006224-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006225-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006221-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006222-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006226-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006223-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006218-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006215-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006216-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006219-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006220-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006212-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006213-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006214-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006209-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006206-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006207-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006210-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006211-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/05/1000006208-3-1024x683.jpg)