រដ្ឋបាលឃុំភ្ញីមាស
…..,………………………..
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក នាយប៉ុស្តិ៍ ស្មៀនឃុំ ប្រធានប៉ុស្ដិ៍សុខភាពភ្ញីមាស ជំនួយការឃុំ មេភូមិទាំង៣ នាយកសាលាបឋមសិក្សាពាមកាយ នាយករងសាលាបឋមសិក្សាតានី ក្រុមទ្រទ្រង់សុខភាពភូមិកៀនក្រឡាញ់ និងទ្រទ្រង់សុខភាពភូមិតានី សរុបរួម១៨នាក់ ស្រី៦នាក់។
អំពីរបៀបវារៈរួមមាន÷
១/.ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន
២/.ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/.ពិនិត្យ និងពិភាក្សាលើការងារអប់រំ
៤/.ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥.ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦.ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧.ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨.ផ្សេងៗ
……………………………………………….
ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤