លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង រួមទាំងថ្នាក់ដឹកនាំ នាយទាហានជំនាញ បានចួលរួមប្រជុំប្រចាំសប្តាហ៍ តាមរយៈវីដេអូបញ្ជូនរូបភាព និងសំលេង (zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ សំ សំអាត មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៣ នៅអគារប្រជុំ ប៊ុន លើត។
ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៣ បានដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្ត ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ដែលជាទ្រព្យសម្បត្តិមហាសាល និងចូលរួមការពារបូរណភាពដែនដី និងសហការជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ May 27, 2024