/ / /

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត។

លោកអភិបាលរងខេត្ត បានលើកឡើងថារាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភាដែលភាគច្រើនសុទ្ធតែជាយុវជនវ័យក្មេង ប្រកបដោយសក្តានុពល សមត្ថភាព និងឆន្ទៈមនសិការជាតិខ្ពស់ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានពេញលេញនៅខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាអាទិភាពចំនួន ៦ ចំណុចដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ ២០២៤នេះ ក្នុងនោះមានរួមបញ្ចូលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ ក្នុងគោលបំណងប្រែក្លាយកម្លាំងពលកម្មកម្ពុជាជាមូលធនមនុស្ស ដែលជាធនធានជន្ទល់សម្រាប់គាំទ្រ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ភាពថ្មីប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ សុជីវធម៌ វិន័យ អាកប្បកិរិយា ឥរិយាបថការងារល្អ សេចក្តីថ្លៃថ្នូរ និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។
កិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយយើងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុននៃតំបន់សេដ្ឋកិច្ចពិសេសកោះកុងជាសមាជិកនៃគណៈកម្មាធិការ បណ្តុះបណ្តាលខេត្តកោះកុងក្នុងគោលបំណងបូកសរុបលទ្ធផលសម្រេចបានឆមាសទី១ ឆ្នាំ២០២៤ ក៏ដូចជា ស្វែងយល់កាន់តែស៊ីជម្រៅនៃយន្តការសម្របសម្រួលនៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ការអនុវត្ត កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ១.៥ លាននាក់ ការចុះផ្សព្វផ្សាយ និងជ្រើសរើសសិស្ស និងកិច្ច សហប្រតិបត្តិការនានា ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឆ្នាំ២០២៤នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដែលជាលេខាធិការដ្ឋានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត និងជាប្រតិបត្តិករផ្ទាល់ទទួលបានផែនការ បណ្តុះបណ្តាលដល់យុវជនគោលដៅមកពីគ្រួសារមានប័ណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ចំនួន ៣៦០ នាក់។ សម្រាប់ជំហានទី១នេះ វិទ្យាស្ថានទទួលបានសិស្សសរុបចំនួន ១៥៨ នាក់ ស្រី ៣២ នាក់ ដែលកំពុងទទួល ការបណ្តុះបណ្តាលលើជំនាញចំនួន ៣ មានដូចជា ១.ការងារកំបោរ (សរុប ១៨ នាក់ ស្រី ៥ នាក់) ២.ការដំឡើង បណ្តាញអគ្គិសនីក្នុងអគារ (សរុប ៨៤ នាក់ ស្រី ២០ នាក់) និង ៣.ការថែទាំ និងជួសជុលរថយន្ត (សរុប ៥៦ នាក់ ស្រី ៦ នាក់)។ វិទ្យាស្ថានបានផ្សព្វផ្សាយនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា សម្រាប់ជំហានទី១។ សម្រាប់ជំហានទី២វិញ វិទ្យាស្ថានបានដាក់ផែនការជ្រើសរើសសិស្ស ១,៥ លាននាក់ ចំនួន ២១០ នាក់ ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចំនួន ៦ ជំនាញ ដោយបន្ថែមជំនាញថ្មី៣ជំនាញរួម មាន៖ ១-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន ០៦ នាក់ ស្រី ០០ នាក់ ២-ការថែទាំ និងជួសជុលរថយន្ត ចំនួន ០៦នាក់ ស្រី ០០ នាក់ ៣-ការងារកំបោរ (មិនមាន) ៤-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន ០៥ នាក់ ស្រី ០៤ នាក់ ៥-សេវាកម្មសម្អាងកាយ ចំនួន ០៩ នាក់ ស្រី ០៩ នាក់ ៦-សេវាកម្មកាត់សក់បុរស ចំនួន ០២ នាក់ ស្រី ០០ នាក់។ សរុបចំនួន ២៨ នាក់ ស្រី ១៣ នាក់ (គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤) សម្រាប់ខេត្តកោះកុង វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុងបានទទួលគម្រោងជំនាញសម្រាប់សេដ្ឋកិច្ច នាពេលអនាគត ដែលគម្រោងនេះនឹងទទួលបានអគារសាងសង់កម្ពស់៦ជាន់ និងដំឡើងជាន់អន្តេរវាសិកដ្ឋាន បន្ថែមទៀត។ គម្រោងនេះនឹងជួយផ្តល់ជំនាញអាទិភាពសម្រាប់យុវជនក្នុងខេត្តកោះកុង សម្រាប់ផ្គត់ផ្គង់ទីផ្សារការងារ និងជួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។
ដើម្បីចូលរួមសម្រេចគោលបំណងគោលនយោបាយ និងចក្ខុវិស័យកម្ពុជាដ៏ធំធេងខាងលើ ទាមទារចាំបាច់ ឱ្យមានការចូលរួមយ៉ាងមុះមុតពីគ្រប់តួអង្គពាក់ព័ន្ធ គ្រប់កម្រិត ចូលរួមពង្រឹងគុណភាពនៃការអភិវឌ្ឍន៍ជំនាញកម្ពុជា ឱ្យមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត សំដៅចូលរួមរក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែងក៏ដូចជាការអភិវឌ្ឍប្រកបដោយជ័យភាព។ នៅកម្រិតជាតិយើងមានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងកម្រិតក្រោមជាតិ យើងមានគណៈកម្មាធិការបណ្តុះបណ្តាល រាជធានីខេត្ត ដែលមានការចូលរួមពីគ្រប់តួអង្គអភិវឌ្ឍន៍ពីវិស័យរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួម អភិវឌ្ឍន៍មូលធនមនុស្សហើយមានគុណភាព និងប្រសិទ្ធភាព។

ចំណុចសំខាន់ ដើម្បីចូលរួមសម្រេចនូវគោល បំណងនេះមិនមែនមានតែគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ឬគ្រឹះស្ថាន អ.ប.វ តែឯងទេ ដែលអាចសម្រេច បានគោលបំណងនេះ គឺត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ អន្តរមន្ទីរ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ ដែលមាន តួអង្គនៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) ជាតួអង្គដ៏សំខាន់ក្នុងការសម្របសម្រួលយន្តការប្រមូលផ្តុំនេះ ដើម្បីសម្របសម្រួល និងសម្រេចបាននូវគោលដៅដែលបានកំណត់ ជាពិសេស ដើម្បីឱ្យដំណើរការនៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុងឱ្យមានភាពប្រសិទ្ធភាពការងារខ្ពស់ ប្រទាក់ក្រឡា បត់បែន គ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ស្របតាមបរិបទថ្មីនៃការវិវត្តនៃសង្គម និងសាកលលោក៕
ថ្ងៃសុក្រ ១០ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ May 17, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ អង្ករ ចំនួន ១០តោន ពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អ៊ិចប្រេស សម្រាប់ចែក ជូនដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    17/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    17/11/2025

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ ប្រកាសសមាសភាព ក្រុមប្រតិបត្តិការជំនាញក្រុមទី២ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

  • ហេង គីមឆន/
    17/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់អង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងប្រចាំការពារ នៅតាមខ្សែបន្ទាត់ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    17/11/2025

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីស្ថានភាពផ្លូវជាតិលេខ ៤៨-៥(វិថីសាយភូថង) ដែលមានទីតាំងស្ថិតនៅ ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងផ្លូវខេត្តលេខ ១៤៨៥អា ដែលមានទីតាំងស្ថិតនៅ ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    17/11/2025

    លោក ជា ច័ន្ទកញ្ញា សមាជិកអចិន្រ្តៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង លោកស្រី អ៊ុន មករា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្រែអំបិល ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំទាំង ៦នៃស្រុក ចូលរួមពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា