លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថ ចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពម្តាយក្មេកលោកស្រី អនុសេនីយ៍ឯក បូ វុដ្ឋា នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ដែលបានទទួលមរណៈភាព ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានប្រគល់លិខិតចូលរួមរំលែកទុក្ខ និងថវិការចំនួន ១.៨០០.០០០រៀល ប្រគល់ជូនគ្រួសារសព។
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ May 16, 2024