បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅខេត្តកោះកុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ ។
លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តី សោមន្សរីករាយដោយបានទទួលស្វាគមន៍វត្តមានរបស់ ឯកឧត្តម ឯម សំណាង អនុរដ្ឋ លេខាធិការក្រសួងមហាផ្ទៃ ដែលបានដឹកនាំគណៈប្រតិភូសវនកម្មផ្ទៃក្នុង អញ្ជើញមកបំពេញ បេសកកម្មនៅក្នុងខេត្តកោះកុង ក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៣ និងឆ្នាំពាក់ព័ន្ធ នៅខេត្តកោះកុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និង ផ្នែកពន្ធនាគារ នាថ្ងៃនេះ។ខ្ញុំសូមយកឱកាសនេះ ដើម្បីជម្រាបជូន ឯកឧត្តម អនុរដ្ឋលេខាធិការ និងគណៈប្រតិភូ ក្រសួងមហាផ្ទៃ បានជ្រាបដោយសង្ខេបអំពីសក្តានុពល និងសមិទ្ធផលនានា ក្នុងខេត្តកោះកុង ដូចតទៅ ៖ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បច្ចុប្បន្ននេះខេត្តកោះកុង បានទទួលសមិទ្ធផលសំខាន់ៗដូចជា ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ គ្រោងនឹងបញ្ចប់ការសាងសង់នាឆ្នាំ២០២៥ខាងមុខ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ស្ពានឆ្លងដៃព្រែក ស្ពានព្រែកកោះប៉ោ វារីអគ្គិសនីធំៗ តំបន់សេដ្ឋកិច្ច ពិសេសដែលបានផ្តល់ការងារជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់ ក្រុមហ៊ុនវិនិយោគដំណាំកសិកម្ម និងដំណាំកៅស៊ូ ក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ជាច្រើនទៀត។ នៅតំបន់ព្រំដែនមានសណ្ឋាគារលំដាប់ផ្កាយ៥ជាប់មាត់សមុទ្រ ការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៍ គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនលើវិស័យទេសចរណ៍ វិស័យកសិកម្មចំរុះ វិស័យដឹកជញ្ជូន ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀត ដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននឹងកំពុងអភិវឌ្ឍលើទឹកដីខេត្តកោះកុង ជាបន្តបន្ទាប់ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងដើម្បីប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីដែលមានភាពទាក់ទាញប្រកបដោយភាពស្រស់បំព្រង និងផាសុកភាព ស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា "តារារះ នាទិសនិរតី”។គណៈអធិបតី អង្គពិធីទាំងមូល ជាគោរពរាប់អាន ! រាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន រដ្ឋបាលខេត្ត រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ និងអង្គភាពជំនាញពាក់ព័ន្ធមួយចំនួនទៀត។ កន្លងមករដ្ឋបាលគ្រប់លំដាប់ថ្នាក់ តែងតែបានយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងសវនកម្មជាប្រចាំ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការ គ្រប់គ្រងបុគ្គលិកផងដែរ ហើយកន្លងមកសវនកម្ម តែងតែយកចិត្តទុកដាក់លើ ៖១/ការគ្រប់គ្រងហិរញ្ញវត្ថុ រួមមាន ៖-ការពិនិត្យបេឡាសាច់ប្រាក់ និងកិច្ចបញ្ជីការគណ នេយ្យចំណូល ចំណាយ-ការពិនិត្យលើការគ្រប់គ្រងចំណូល ចំណាយវថិការដ្ឋ-ការពិនិត្យ ឯកសារចំណូល និងការទូទាត់ចំណាយផ្សេងៗ-ការពិនិត្យកិច្ចលទ្ធកម្មសាធារណៈ ជាដើម។២/ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រួមមាន៖-ការរៀបចំបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋ-ការគ្រប់គ្រងចលនវត្ថុ និងអចលនវត្ថុ និង-ការគ្រប់គ្រងដីធ្លី និងអគារ។៣/ការគ្រប់គ្រងបុគ្គលិក រួមមាន ៖-ការពិនិត្យបញ្ជីសម្រង់វត្តមាន និងការពិនិត្យចំនួនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ច សន្យាដែលមកបំពេញការងារជាក់ស្តែង-ការពិនិត្យការបែងចែកតួនាទី ភារកិច្ច និងលក្ខខណ្ឌការងារជូនមន្ត្រីរាជការ-ការអនុវត្តគោលនយោបាយជំរុញលើកទឹកចិត្ត និង-ការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្ត្រី។ដើម្បីឱ្យកម្មវិធីដំណើការធ្វើសវនកម្មនាថ្ងៃនេះ បានល្អប្រសើរ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាពបន្ថែមទៀត ខ្ញុំស្នើលោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធនៅថ្នាក់ខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពទាំងអស់ យកចិត្ត និងចូលរួមសហ ការឱ្យបានល្អបំផុត ជាមួយប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។ជាថ្មីម្តងទៀត មុននឹងបញ្ចប់ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃទាំងអស់ ដែលបានអញ្ជើញចុះមកបំពេញបេសកកម្មនៅខេត្តកោះកុង និងសូមគោរពជូនពរ លោក លោកស្រី ដែលមានវត្តមាន ក្នុងអង្គពិធីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។ជាកិច្ចបន្តទៅទៀតនេះ ខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មេត្តាផ្តល់ប្រសាសន៍ណែនាំ និងបើកកម្មវិធីកិច្ចសវនកម្មផ្ទៃក្នុង នា ពេលនេះ សូមគោរពអញ្ជើញ !ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ May 9, 2024