នៅសាលប្រជុំលេខាធិការដ្ឋាន លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចូលរួមពិធីប្រជុំត្រួតពិនិត្យការងារ ការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថខែមេសា និងលើកទិសដៅការងារកម្មវិធីសកម្មភាពខែឧសភា ឆ្នាំ២០២៤ (តាមប្រព័ន្ធ Video Conference) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ ភ ម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
សមាសភាពចូលរួម មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ។
ថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ May 1, 2024









