លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផល នៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោង វិនិយោគដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) វិនិយោគដោយក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ដែលមានទីតាំងស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង និងមានផ្ទៃដីវិនិយោគសរុប ៦.២៣៤ហិកតា ដែលមានសមាសភាពអ្នកចូលរួម ក្រុមការងារថ្នាក់ខេត្ត ស្រុក តំណាងមន្ទីរពាក់ព័ន្ធមួយចំនួន និងតំណាងក្រុមហ៊ុនវិនិយោគ កិច្ចប្រជុំនេះដែរបានរៀបចំនៅសាលប្រជុំ (ខ) សាលាខេត្ត។
ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ April 30, 2024