លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតនៅកម្ពុជា ដែលរៀបចំដោយក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយអង្គការUN-HABITAT និងអង្គការUNOPS នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។ សិក្ខាសាលានេះមានគោលបំណង ផ្សព្វផ្សាយរបាយការណ៍វាយតម្លៃអំពីការអនុវត្តទីក្រុងឆ្លាតនៅបណ្តារាជធានី ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ ទន្ទឹមនេះ សិក្ខាសាលាក៏នឹងមានការធ្វើបទបង្ហាញអំពី ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជាផងដែរ។ សមសមាសភាពចូលរួមក្នុងសិក្ខាសា សាលានេះរួមមាន៖ ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ត្រីបច្ចេកទេសពីបណ្តាក្រសួង សមាជិកគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាតរួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលរាជធានី ខេត្ត និងក្រុង។
ថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ April 30, 2024