រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការស្នើសូមការសម្របសម្រួល និងការគាំទ្រពីរដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការស្នើសូមការសម្របសម្រួល និងការគាំទ្រពីរដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព។

លោក សុខ សុទ្ធី  អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយក្រុមការងារមានដូចជា លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ទាំង៧ លោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកប្រធានវាលទាំង៤ លោកអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោកប្រធានការិយាល័យភូមិបាលទាំង៧ក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួម
ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងទទួលបានជោគជ័យតាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត ណែនាំដល់រដ្ឋបាលក្រុង ស្រុក ដើម្បីសម្របសម្រួល និងគាំទ្រក្នុងការចុះអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្រ្តខេត្តកោះកុង ។
បន្ទាប់ពីប្រជុំពិភាក្សាអង្គប្រជុំបានឯកភាពគ្នាដូចខាងក្រោម៖
១-ជួយសម្របសម្រួលឯកសាររបស់ប្រជាពលរដ្ឋដើម្បីផ្តល់ភាពងាយស្រួលក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
២-ជូនដំណឹងសាជាថ្មីជូនប្រជាពលរដ្ឋដែលមានដីឱ្យមកចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាន់ពេលវេលាដែលបានកំណត់
៣-ប្រជុំគណៈកម្មការរដ្ឋបាល ដើម្បីឱ្យប្រជាពលរដ្ឋនៅភូមិស្រែអំបិល ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបិទផ្សាយតំបន់វិនិច្ឆ័យនៅភូមិវាលត្បូង ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល។
ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤

អត្ថបទទាក់ទង