រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទិន្នន័យសុរិយោដីក្នុងភូមិសាស្ត្រខេត្តកោះកុង ជា Shapefiles ដោយរួមបញ្ចូលតំបន់ការពារ តំបន់ឧទ្យានជាតិ តំបន់គម្របព្រៃឈើ តំបន់ព្រៃកោងកាង តំបន់ប្រភពទឹកធម្មជាតិ និងតំបន់ឆ្នេរសមុទ្រនិងព្រែក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទិន្នន័យសុរិយោដីក្នុងភូមិសាស្ត្រខេត្តកោះកុង ជា Shapefiles ដោយរួមបញ្ចូលតំបន់ការពារ តំបន់ឧទ្យានជាតិ តំបន់គម្របព្រៃឈើ តំបន់ព្រៃកោងកាង តំបន់ប្រភពទឹកធម្មជាតិ និងតំបន់ឆ្នេរសមុទ្រនិងព្រែក នៅសាលប្រជុំ ខ សាលាខេត្តកោះកុង។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក ដើម្បីប្រមូលធាតុចូលសំខាន់ៗ និងបច្ចុប្បន្នភាពទិន្នន័យសុរិយោដី ជា Shapefile ដើម្បីផ្ញើជូនលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ក្នុងគោលបំណងរៀបចំដែនដីតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង និងរៀបចំប្លង់គោលប្រើប្រាស់ដីលម្អិតក្នុងភូមិសាស្រ្តខេត្តកោះកុង ដើម្បីបង្កើតផលិតភាពទេសចរណ៍ទាក់ទាញថ្មីៗបន្ថែមទៀត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ សូមបញ្ជាក់ថា ខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាគោលដៅអាទិភាពលើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលទាមទាររៀបចំឱ្យបានច្បាស់លាស់លើផែនការមេអភិវឌ្ឍ។
ថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី April 23, 2024

អត្ថបទទាក់ទង