រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក និត វីដា សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានចូលរួមអមដំណើរលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដើម្បីចូលរួមកម្មវិធីដាំស្ដាព្រៃកោងកាងឡើងវិញនៅតំបន់រ៉ាមសារកោះកាពិ នៅក្នុងភូមិសាស្ត្រ ស្រុកកោះកុង ។

ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង  ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩:០០នាទីព្រឹក លោកនិត វីដា សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានដឹកនាំមេភូមិ១  និងប្រធាន អនុប្រធាន និងសមាជិកសហគមន៍ ចូលរួមសហការជាមួយមន្ត្រីបរិស្ថាន និងអង្គការខ្លាត្រី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង  ដើម្បី ចូលរួមកម្មវិធីដាំស្ដាព្រៃកោងកាងឡើងវិញនៅជម្រកសត្វពាមក្រសោប តំបន់រ៉ាមសារកោះកាពិ នៅក្នុងភូមិសាស្ត្រ ស្រុកកោះកុង ខេត្តកោះកុង ៕

អត្ថបទទាក់ទង