រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមសហការជាមួយមន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដែលសហការជាមួយអង្គការដៃគូ មន្ត្រីកម្មវិធីរបេងនៃមន្ទីរសុខាភិបាលខេត្តកោះកុង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ មន្ត្រីមណ្ឌលសុខភាពស្មាច់មានជ័យ និងអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេង និងអប់រំសុខភាពអំពីជំងឺរបេងដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

ថ្ងៃសៅរ៍ ១៤ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមសហការជាមួយអង្គការដៃគូ មន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដែលសហការជាមួយមន្ត្រីកម្មវិធីរបេងនៃមន្ទីរសុខាភិបាលខេត្តកោះកុង មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ មន្ត្រីមណ្ឌលសុខភាពស្មាច់មានជ័យ និងអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេងលើកទី៣ ក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣-២០២៤ និងអប់រំសុខភាពដល់ប្រជាពលរដ្ឋ នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឱ្យយល់ដឹងអំពីរោគសញ្ញាជំងឺរបេង របៀបឆ្លង ការបង្ការ និងការឆាប់ទៅរកសេវាថែទាំ ព្យាបាលនៅមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយករណីឆ្លងថ្មីនៃជំងឺរបេងនៅក្នុងប្រទេសកម្ពុជាយើង។

អត្ថបទទាក់ទង