ព្រឹកថ្ងៃចន្ទ ២កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោយពីទទួលដំណឹងថា មានប្រជាជនបានប្រទះឃេីញស្ថានីយថ្មី ស្ថិតនៅភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង មន្រ្តីឆ្មាំនៃមន្ទីរវប្បធម៌ចំនួន០៤រូប ប្រចាំការនៅតាមស្រុក បានចុះទៅពិនិត្យដល់ស្ថានីយ និងបានថតរូប រាយការណ៍មកមន្ទីរវប្បធម៌ ដេីម្បីចាត់មន្រ្តីជំនាញចុះទៅពិនិត្យ និងកំណត់និយាមការ។