រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពខេត្តកោះកុង បានដឹកនាំក្រុមការងារគណៈកម្មាធិការខេត្ត ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចខេត្តកោះកុង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពខេត្តកោះកុង បានដឹកនាំក្រុមការងារគណៈកម្មាធិការខេត្ត ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចខេត្តកោះកុង តាមប្រព័ន្ធអនឡាញ (zoom) ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ខេត្តកោះកុង។

ក្នុងកិច្ចប្រជុំ លោក ហាក់ ឡេង អភិបាលរងខេត្ត បានបង្ហាញពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅផែនការបន្ត ក្នុងនោះក៏បានសំណូមពរមួយចំនួន ជូនឯកឧត្តម ប្រធានក្រុមការងារ ដើម្បីជំរុញប្រសិទ្ធភាពការងារក្នុងខេត្តកោះកុងផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ខេត្តកោះកុង បានមានប្រសាសាន៍ និងផ្តល់ការណែនាំ ដូចខាងក្រោម៖
១-អរគុណទៅដល់គណៈកម្មាធិការក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្ត និងអាជ្ញាធរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានយ៉ាងល្អប្រសើ
២-ណែនាំគណៈកម្មាធិការក្រុមប្រឹក្សាប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្ត ក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធ បន្ដជម្រុញផ្សព្វផ្សាយ ពង្រឹង ការអនុវត្តគោលនយោយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ
៣-ណែនាំគណៈកម្មាធិការក្រុមប្រឹក្សាប្រឡងប្រណាំងថ្នាក់ខេត្ត និងអ្នកពាន់ព័ន្ធបន្ដអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព រក្សាសន្ដិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ បង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន ឱ្យបានល្អប្រសើ
៤-ជម្រុញ និងបង្កើនការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព
៥-ចំពោះបញ្ហប្រឈម និងសំណូមពរដែលខេត្តស្នើសូម នឹងព្យាយាមដោះស្រាយជូន៕
ថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ February 26, 2024

អត្ថបទទាក់ទង