លោក អ៊ូច ពន្លក ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត និងលោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាល នៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋខេត្ត នៅស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ដើម្បីប្រមូលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗពីប្រជាពលរដ្ឋ ជាលទ្ធផល បានទទួលលិខិតចំនួន ០២ : ប្រអប់សំបុត្រលេខ ០១៧ នៅខាងមុខសាលាឃុំកណ្ដោលចំនួន ០១លិខិត និង០១២ នៅខាងមុខសាលាឃុំអណ្តូងទឹកចំនួន ០១លិខិត ដែលឃុំទាំងពីរខាងលើនេះ ស្ថិតក្នុងស្រុកបូទុមសាគរ។ ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
ខែកុម្ភៈ 22, 2024