រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពីគ្រោះយោបល់សាធារណៈថ្នាក់ខេត្ត មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកោះកុង លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មដីល្បាយខ្សាច់របស់ក្រុមហ៊ុន អេសអេស ហ្គោល ត្រេឌីង ឯ.ក គ្របដណ្តប់លើផ្ទៃដីទំហំ ៥២៨ ហិកតា ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និងក្រុមហ៊ុន អេសវី អ៊ែសេត ទំហំ៤០៤ហិកតា ស្ថិតនៅមាត់ពាមព្រែកស្នាគង់ ឃុំតានូន ស្រុកបូទុមសាគរ

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពីគ្រោះយោបល់សាធារណៈថ្នាក់ខេត្ត មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកោះកុង លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មដីល្បាយខ្សាច់របស់ក្រុមហ៊ុន អេសអេស ហ្គោល ត្រេឌីង ឯ.ក គ្របដណ្តប់លើផ្ទៃដីទំហំ ៥២៨ ហិកតា ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និងក្រុមហ៊ុន អេសវី អ៊ែសេត ទំហំ៤០៤ហិកតា ស្ថិតនៅមាត់ពាមព្រែកស្នាគង់ ឃុំតានូន ស្រុកបូទុមសាគរ។
គម្រោងអាជីវកម្មដីល្បាយខ្សាច់ ទាំង២ទីតាំងនេះ បានចុះសិក្សាផលប៉ះពាល់ និងបានពិគ្រោះយោបល់ និងផ្សព្វផ្សាយ នៅថ្នាក់ឃុំរួចហើយ និងត្រូវមកពិគ្រោះយោបល់បន្ថែមនៅថ្នាក់ខេត្ត ដើម្បីស្តាប់មតិយោបល់ពីមន្ទីរ អង្គភាពជំនាញថ្នាក់ខេត្ត។ គម្រោងទាំង២បានទទួលអាជ្ញាប័ណ្ណអាជីវកម្មពីក្រសួងរ៉ែ និងថាមពល រួចហើយ ក្នុងនោះជាដំណាក់កាលដំបូង ក្រសួងអនុញ្ញាតបូមខ្សាច់លើផ្ទៃដីទំហំ ៣៩ហិកតា ក្នុង ១ទីតាំង នៃគម្រោងនីមួយៗ។
តាមរយៈកិច្ចពិភាក្សា ពិគ្រោះយោបល់ រដ្ឋបាលខេត្ត បានណែនាំដល់ក្រុមហ៊ុនត្រូវអនុវត្តដូចខាងក្រោម៖
១. ត្រូវអនុវត្តគម្រោងឱ្យស្របតាមកិច្ចសន្យា របាយការណ៍វាយតម្លៃផលប៉ះពាល់ នីតិវិធីច្បាប់ និងកាតព្វកិច្ចពន្ធនានារបស់រាជរដ្ឋាភិបាល
២. ត្រូវព្យាយាមកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ក្នុងកម្រិតអតិប្បមាមា
៣. ត្រូវដោះស្រាយផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋ និងប្រជានេសាទបើមាន និងត្រូវផ្តល់កិច្ចសហការជាមួយមន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានជាប្រចាំ
៤. ចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងធនធានធម្មជាតិ ក្នុងតំបន់ដែលក្រុមហ៊ុនអនុវត្តគម្រោង៕
ថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ February 16, 2024

អត្ថបទទាក់ទង