រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានអញ្ជើញចុះត្រួតពិនិត្យកងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ

(កោះកុងថ្ងៃទី១១-១៣ ខែកុម្ភៈឆ្នាំ ២០២៤)
លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពង្រឹងសកម្មភាពផ្សេងៗនៅគ្រប់ចំណុចរបស់អង្គភាពកងវរសនាតូចលេខ៣ និងផ្នែកសឹករងមណ្ឌលសីមា ដែលឈរជើងការពារលើខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ។
ក្នុងដំណើរចុះបំពេញការនោះដែរ លោកមេបញ្ជាការបាន្តល់នូវអនុសាសន៍ និងការដាស់តឿនក្រើនរំលឹកដល់យោធិនដែលបំពេញភារកិច្ចការពារព្រំដែនទាំងពីរអង្គភាពត្រូវខិតខំអនុវត្តការងារមួយចំនួនដូចខាងក្រោម :
១.ក្នុងនាមជាយោធាយើងត្រូវតែគោរពវិន័យ សេចកថ្លៃថ្នូរ ឲ្យបានជាប្រចាំជាពិសេសត្រូវរក្សាឲ្យបាននូវសម្ភារសឹកតាំងពីក្បាលរហូតដល់ចុងជើង ។

២.ត្រូវពង្រឹង និងថែរក្សាការពារឲ្យបានល្អប្រសើរនៅហេដ្ឋារចនាសម្ព័ន្ធ លេនដ្ឋានដែលជាប្រព័ន្ធការពារខ្លួន និងជាជំរំស្នាក់នៅឲ្យបានល្អប្រសើរ ព្រោះហេដ្ឋារចនាសម្ព័ន្ធ នេះជាខែលសម្រាប់ការពារអាយុជីវិត និងជាខឿនសម្រាប់ការពារជាតិរបស់យើងនោះផងដែរ។

៣.ត្រូវនាំគ្នាខិតខំបង្កបង្កើនផល មានដូចជាកាចិញ្ចឹមសត្វ ការដាំដំណាំបន្លែបង្ការផ្សេងៗទុកសម្រាប់ជាជំនួយក្នុងការធ្វើម្ហូបអាហារទទួលទានប្រចាំថ្ងៃ។

៤.ត្រូវនាំគ្នារក្សាអនាម័យឱ្យបានល្អទាំងការហូបចុក និងការលេងកីឡានោះផងដែរ គឺដើម្បីសុខមាលភាពរបស់យើងទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានមានប្រសាសន៍ផ្ដាំផ្ញើជាចុងក្រោយថា ប្រសិនបើតាមបណ្តាចំណុច នៃអង្គភាពទាំងពីរ មានបញ្ហាប្រឈមអ្វីមួយសូមរាយការណ៍មកជាបន្ទាន់ ដើម្បីឲ្យថ្នាក់លើចុះជួយដោះស្រាយឲ្យបានទាន់ពេលវេលា៕

អត្ថបទទាក់ទង