លោក ប៉ុល ណារ៉េត ប្រធានការិយាល័យវិនិយោគ នៃទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានសហការ ជាមួយរដ្ឋបាលឃុំជីខលើ ចុះសិក្សាគម្រោងមូលនិធិឃុំឆ្នាំ២០២៤ នៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន០១ខ្សែប្រវែង៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង០១កន្លែង ដែលមានទីតាំងស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ជាលទ្ធផល : ក្រុមការងារបានចុះវាស់វែងផ្លូវបេតុងអាមេ០១ខ្សែនេះ គឺទទួលបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក ។
ថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ February 13, 2024





























