រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារខេត្ត អមដំណើរឯកឧត្តមប្រធានក្រុមការងារនៃគណៈកម្មការអន្តរក្រសួង និងក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យទីតាំងស្នេីសូមវិនិយោគលេីសួនកម្សាន្តបែបទំនេីបរបស់ក្រុមហ៊ុន Coastal City Development Group Co., LTD ដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារខេត្ត អមដំណើរឯកឧត្តមប្រធានក្រុមការងារនៃគណៈកម្មការអន្តរក្រសួង និងក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យទីតាំងស្នេីសូមវិនិយោគលេីសួនកម្សាន្តបែបទំនេីបរបស់ក្រុមហ៊ុន Coastal City Development Group Co., LTD ដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានលើកឡើងថា ខ្ញុំមានក្តីសប្បាយរីករាយ និងសូមគាំទ្រចំពោះការអភិវឌ្ឍ និងវិនិយោគលេីសួនកម្សាន្តបែបទំនេីបនេះ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសំណូមពរមួយចំនួនដូចខាងក្រោម៖
១-សូមក្រុមហ៊ុនអនុវត្តឱ្យបានល្អប្រសើរនូវល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការវិនិយោគលេីសួនកម្សាន្តបែបទំនេីបនេះ
២-សហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដេីម្បីដោះស្រាយបញ្ហានានា ដែលកេីតឡេីងជាយថាហេតុ
៣-សូមក្រុមហ៊ុនរៀបចំប្រព័ន្ធសុវត្ថិភាពឱ្យបានប្រសេីរដេីម្បីកុំឱ្យមានគ្រោះថ្នាក់នានាដល់អ្នកមកកម្សាន្ត
៤-ស្នើក្រុមហ៊ុនបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង។
៥-សូមរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា។
៦-ចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ៕
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្ងៃនេះ ជាថ្ងៃកោរ February 8, 2024

អត្ថបទទាក់ទង