រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានចុះពិនិត្យស្ថានភាពឆ្នេរសមុទ្រ ការងារអនាម័យ បរិស្ថាន និងទេសចរណ៍នៅកោះកុងក្រៅ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

ដោយមានការចាត់តាំងរបស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលស្រុកកោះកុង ឃុំជ្រោយប្រស់ បានចុះពិនិត្យស្ថានភាពឆ្នេរសមុទ្រ ការងារអនាម័យ បរិស្ថាន និងទេសចរណ៍នៅកោះកុងក្រៅ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ក្រោយការចុះពិនិត្យស្ថានភាពឆ្នេរទី៣ កោះកុងក្រៅ ក្រុមការងារបានពិនិត្យឃើញថា មានការសម្អាតសំរាម និងមានការរៀបចំបន្ទប់ទឹក កន្លែងងូតទឹកសាប និងកន្លែងបោះតង់ ក្នុងនោះគឺនៅសល់សំរាមតិចតួចតាមឆ្នេរ ដែលនាំមកពីសមុទ្រ។ ក្រោយពីចុះពិនិត្យ និងប្រជុំពិភាក្សា ជាមួយកងកម្លាំងប្រចាំការនៅឆ្នេរសមុទ្រទី៣ កោះកុងក្រៅ គឺតាមបណ្តោយឆ្នេរសមុទ្រ នៃកោះកុងក្រៅមិនមានប្រព័ន្ធទូរស័ព្ទនោះទេ និងជាលទ្ធផលលោកប្រធានគណៈកម្មាធិការ គ.អ.ឆ.ក ខេត្តកោះកុង បានដាក់ចេញទិសដៅចំនួន៣ ដូចខាងក្រោម៖
១.អាជ្ញាធរស្រុក ឃុំ សហគមន៍ និងសេវាករ ត្រូវរៀបចំឱ្យមានការគ្រប់គ្រងសំរាម សំណល់រឹង ពិសេសសំរាមប្លាស្ទិកឱ្យបានល្អប្រសើរនៅតាមឆ្នេរសមុទ្រនានានៃកោះកុងក្រៅ
២.ស្នើទៅស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំឱ្យមានការសិក្សាលើការតម្លើងអង់តែនប្រព័ន្ធទូរស័ព្ទ នៅកោះកុងក្រៅ
៣.រាល់សេវាកម្មនានា នៅតាមឆ្នេរសមុទ្រ នៃកោះកុងក្រៅ ត្រូវឱ្យមានតម្លៃសមរម្យ និងចេញជាតារាងតម្លៃត្រឹមត្រូវ។
គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពជា ខេត្តកោះកុង ក៏បានបោះបង្គោលព័ត៍មានក្រមប្រតិបត្តិឆ្នេរសមុទ្រ Beach Code of Conduct និងស្នើសុំខាងក្រុមហ៊ុនសេវាកម្មទេសចរណ៍ ភ្ញៀវទេសចរ និងអ្នកមកលេងកម្សាន្តតាមបណ្តារឆ្នេរនានានៃកោះកុងក្រៅ សូមចូលរួមទុកដាក់សំរាមឱ្យបាមត្រឹមត្រូវ កាត់បន្ថយសំរាមប្លាស្ទិក និងអនុវត្តក្រមប្រតិបត្តិឆ្នេរសមុទ្រឱ្យបានល្អប្រសើរ៕
ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ February 7, 2024

អត្ថបទទាក់ទង