លោកបណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលការងារមួយចំនួន ជាមន្ត្រីអ្នកសារព័ត៌មាន ប្រចាំខេត្តកោះកុង។
លោកអភិបាលខេត្តស្តីទី សូមថ្លែងអំណរគុណចំពោះលោក លោកស្រី ជាមន្ត្រីព័ត៌មាន ប្រចាំខេត្តកោះកុងទាំងអស់ ដែលបានបំពេញការងារនាពេលកន្លងមកបានល្អប្រសើរ ព្រមទាំងចែករំលែកព័ត៌មាននានា ដែលកើតមានក្នុងខេត្ត សម្រាប់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មានមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាទាន់ពេលវេលា។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មានសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីទាំងអស់ នឹងបន្តកិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីព័ត៌មានសាលាខេត្តកោះកុង ដើម្បីចែករំលែកព័ត៌មានទៅដល់បងប្អូន ដែលមានតម្រូវការព័ត៌មានសម្រាប់ប្រើប្រាស់។ មួយវិញទៀតលោក លោកស្រី ខ្ញុំសូមគូសបញ្ជាក់ផងដែរ រាល់ព័ត៌មានដែលកើតមានក្នុងខេត្ត លោក លោកស្រី អាចសាកសួរអ្នកនាំពាក្យរដ្ឋបាលខេត្ត ដើម្បីឱ្យព័ត៌មាន ដែលបានផ្សព្វផ្សាយមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដែលជាប្រយោជន៍រួម មិនធ្វើការបំភ្លើសការពិត និងប្រាស់ចាកពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។
ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ February 7, 2024

























