លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារ បានចុះមកជួបសំណេះសំណាល និងប្រមូលផលដំណាំជាមួយម្ចាស់ដំណាំ ដែលមានដូចជា ស្ពៃបូកគោ ស្ពៃក្តោប ត្រប់ និងត្រសក់ សូមជួយគាំទ្រកសិផលក្នុងស្រុក ជាពិសេសបងប្អូនដែលបានអញ្ជើញមកលេងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្ងៃនេះ ជាថ្ងៃសីល February 2, 2024













