រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២៤

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២៤ ដែលទទួលបានលទ្ធផលដូចខាងក្រោម ៖
១-នៅពេលប្រជុំលើកក្រោយ ស្នើសូមលោកស្នងការរង នៃស្នងការដ្ឋាននគរបាល ទទួលបន្ទុកផ្នែកពន្ធនាគារ និងលោកមេបញ្ជាការរង នៃបញ្ជាការកងរាជអាវុធហត្ថ ទទួលបន្ទុកផ្នែកពន្ធនាគារ។
២-សូមមន្រ្តីដែលធ្វើការនៅពន្ធនាគារ ដែលបានធ្វើការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ក្នុងការ ដាក់ពិន្ទុដល់ ទណ្ឌិតក្នុងការស្នើសូមបន្ធូរបន្ថយទោសនេះសូមឱ្យមានតម្លាភាព។
៣-សូមណែនាំដល់មន្ត្រីដែលបានអនុវត្តច្បាប់ និងធ្វើការនៅពន្ធនាគារ សូមកុំដោយសារការពឹងពាក់ទទួល លុយឬអំណោយផ្សេងៗដែលធ្វើឱ្យខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។
៤-សូមណែនាំដល់មន្ត្រីក្រោមឱវាទមើលថែទាំអ្នកទោសទាំងការហូបចុក និងរបបអាហារប្រចាំថ្ងៃ។
៥-នៅពេលយកទណ្ឌិតធ្វើកំលាំងពលកម្មតូ្រវរាយជូនព្រះរាជអាជ្ញាជ្រាបអំពីកំលាំងដែលត្រូវយកទៅ៕
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ February 1, 2024

អត្ថបទទាក់ទង