ក្រុមការងារ នៃលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង (គ.អ.ឆ.ក) ដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដី ០១កន្លែង មានប្លង់ (ប្រភេទដីសាងសង់) ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលត្រូវបានលោក ង៉ោ ហ៊ាង ស្នើសូមការចុះសិក្សា និងពិនិត្យស្ថានភាពដីចំណីឆ្នេរសមុទ្រជាក់ស្តែងឡើងវិញ។ ក្នុងនោះក្រុមការងារខេត្ត ក៏បានអរគុណចំពោះលោក ង៉ោ ហ៊ាង ជាម្ចាស់ដី ដែលរុះរើរបងដោយខ្លួនឯង ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរចូលទៅលេងឆ្នេរ និងអាចឱ្យអាជ្ញាធរធ្វើការអភិវឌ្ឍតំបន់ឆ្នេរនេសាទឱ្យមានភាពល្អប្រសើរ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ នៅពេលផ្លូវឃុំជ្រោយស្វាយសាងសង់រួចរាល់។
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ February 1, 2024