រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឡៅ សុខារម្ម អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ ក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារដឹកនាំ សម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុងឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤

លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឡៅ សុខារម្ម អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ ក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារដឹកនាំ សម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុងឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤ ។

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ តាងនាម លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ពិតជាមានសេចក្តីរីករាយ និងកិត្តិយសក្រៃលែង ដែលបានចូលរួមជាមួយ ឯកឧត្តម អស់លោក លោកស្រី ក្នុងកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំ សម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុងឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤ នាពេលនេះ។ ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមជាប្រធានក្រុមការងារដឹកនាំ សម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន ឯកឧត្តម ឡៅ សុខងារម្ម អនុប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា និងប្រតិភូ លោកបណ្ឌិតនាយកនៃអង្គការដៃគូរ និងក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលាដ៏មាន តម្លៃ និងមមាញឹក អញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តកោះកុង ក្នុងគោលបំណងដើម្បីចូលរួម ជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងារដឹកនាំ សម្របសម្រួលវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុង ដ៏មានសារៈសំខាន់នេះ។ វត្តមានរបស់ ឯកឧត្តម អស់លោក នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រា រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារដឹកនាំ សម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុង ដើម្បីជាការចង្អុលបង្ហាញ និងសម្របសម្រួល បង្កើនការយល់ដឹង កែលម្អវិស័យ សន្តិសុខស្បៀង និងអាហារូបបត្ថម្ភក្នុងខេត្តកោះកុង។ ជាមួយគ្នានេះ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅផងដែរចំពោះលោក លោកស្រី អភិបាលក្រុង ស្រុក ឬតំណាងរដ្ឋបាលក្រុង ស្រុកទាំង៧ លោក លោកស្រី ដែលជាសមាជិកក្រុមការងារដឹកនាំ សម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុង លោក លោកស្រី និងក្មួយៗ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនាពេលនេះ។
ឯកឧត្តម អស់លោក លោកស្រី ! រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម។ ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់ រាជរដ្ឋាភិបាល បានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន ការដោះស្រាយនូវទុក្ខលំបាក ការលើកស្ទួយជីវភាពរស់នៅ និងកា រលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទៀតផង។ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហា អន្តរវិស័យ តម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួលការអន្តរាគមន៍ និងការវិនិយោគនៅក្នុង វិស័យកសិកម្ម, សុខាភិបាល, អប់រំ, ទឹកស្អាត និងអនាម័យ គ្រប់គ្រងធនធានទឹក, គាំពារសង្គម, យ៉េនឌ័រ និងវិស័យពាក់ព័ន្ធនានា។ កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងក្រសួងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្រុមយុវជន អ្នកសារព័ត៌មាន ដើម្បីអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យ និងអន្តរវិស័យខាងលើ គឺជាកត្តាចាំបាច់ដើម្បីដោះស្រាយភាពស្មុគស្មាញ នៃឫសគល់អសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ ការយល់ដឹងពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឹះ សម្រាប់អភិវឌ្ឍន៍មូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ ហេតុនេះយើងត្រូវបង្កើនចំណេះដឹងដល់ សមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុង ឱ្យយល់ដឹងអំពីសារៈសំខាន់នៃវិស័យនេះ ព្រមទាំងជំរុញឱ្យមានការចាត់អាទិភាព វិស័យសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងដំណើរការកសាងផែនការរបស់មន្ទីរ ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ការកៀរគរធនធានថវិកា និងធនធានមនុស្សនានាទាំងក្នុង និងក្រៅ សហគមន៍ សម្រាប់លើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏ដូចជាការអភិវឌ្ឍនៅ មូលដ្ឋាន ។
ឯកឧត្តម អស់លោក លោកស្រី ! ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារដឹកនាំ សម្រប សម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តកោះកុងឆ្នាំ២០២៣ និងទិសដៅការងារអនុវត្ត បន្តឆ្នាំ២០២៤ នាពេលនេះ គឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាព ក្នុងការជជែកពិភាក្សារួមគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវឯកសារគតិយុត្ត និង របៀបរបបការងារពាក់ព័ន្ធនឹងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ជាមួយគ្នានេះ ខ្ញុំសូមលើក ទឹកចិត្ត លោក លោកស្រីទាំងអស់ ដែលជាសមាជិកក្រុមការងារ ចូលរួមចំណែកក្នុងការបញ្ចេញម យោបល់ឱ្យបានផុលផុសក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
ជាចុងក្រោយ ខ្ញុំសូមជូនពរ ឯកឧត្តម ឡៅ សុខារម្ភ អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា និងប្រតិភូ លោកបណ្ឌិត នាយកនៃអង្គការដៃគូរ និងក្រុមការងារទាំងអស់ ទទួលបានជោគជ័យក្នុងដំណើរបំពេញបេសកម្ម ជាមួយនិងការស្នាក់នៅប្រកបដោយភាពរីករាយនៅក្នុងខេត្តរបស់យើងខ្ញុំ និងសូមជូនពរឱ្យកិច្ចប្រជុំ ទទួលបានជោគជ័យ និងផ្លែផ្កា តាមការគ្រោងទុក៕

ថ្ងៃចន្ទ ៤ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤January 29, 2024

អត្ថបទទាក់ទង