រដ្ឋបាលស្រុកគិរីសាគរបានបើកកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកគិរីសាគរ ក្រោមអធិបតីភាព លោកស្រី ផល សុជាតិ ជាប្រធាន គ ក ស កនិងប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួម លោក លោកស្រីអនុប្រធាន និងសមាជិ សមាជិកា គ ក ស កនិង គ ក ន កឃុំ
*របៀបវារះកិច្ចប្រជុំ ៖
១.ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៣
២.ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍សកម្មភាព ប្រចាំខែមករាឆ្នាំ២០២៤
៣.របាយការណ៍សកម្មភាពសមាជិក គ ក ស ក
៤.បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
===================
ថ្ងៃសុក្រ ១ រោច ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤
January 26, 2024