រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានចុះធ្វេីការណែនាំបងប្អូនប្រជាពលរដ្ឋជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ​ និងមានអនាម័យល្អ​ ដេីម្បីបង្កភាពងាយស្រួលដល់ក្រុមការងារប្រមូល​សំរាមនៅតាមដងផ្លូវ

រដ្ឋបាលឃុំកោះស្ដេច

តាមការ​ចាត់តាំង​របស់លោក​ ស៊ន​ ស្រិញ​ មេឃុំស្ដីទី លោក​ស្រី​ ភុតសា​ សិរិ​ ជំទប់ទី​២​ បានដឹកនាំក្រុមការងារប្រមូលសំរាមថ្មី​ ចុះធ្វេីការណែនាំបងប្អូនប្រជាពលរដ្ឋជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ​ និងមានអនាម័យល្អ​ ដេីម្បីបង្កភាពងាយស្រួលដល់ក្រុមការងារប្រមូល​សំរាមនៅតាមដងផ្លូវចាប់ពីចំណុចផែរ៉ូយាល់​ រហូតដល់ចុងភូមិ​ ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​។
រដ្ឋបាលឃុំ​ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ​ សូមមេត្តាវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ​មាន​អនាម័យ​ និងយកមកដាក់នៅតាមដងផ្លូវចាប់ពីម៉ោង​ ៥​ ល្ងាច​ ដល់ម៉ោង​ ៧​ យប់​ ករណីប្រសិនបេីហួសម៉ោងកំណត់​សូមបងប្អូន​យកមកដាក់នៅថ្ងៃបន្ទាប់វិញ។
រដ្ឋបាល​ឃុំ​ សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ​លេីកោះស្ដេច​ នឹង​ចូលរួម​ថែក្សា​អនាម័យ​បិស្ថាននៅលេីកោះស្ដេចទាំងអស់គ្នា!
អនាម័យ​ល្អ​ បរិស្ថានស្អាត​ សុខភាពល្អ​ ទេសចរណ៍កេីនឡេីង​ ???? ???? ♻️

ថ្ងៃព្រហស្បតិ៍​​ ១៥កេីត​ ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក​ ព.ស​.២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២៤
January 25 2024

អត្ថបទទាក់ទង