លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពូជា (គ.អ.ឆ.ក) ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីសារាចរណែនាំលេខ ០១ របស់គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងបានណែនាំអំពីការកំណត់តម្លៃសេវា និងការលក់ម្ហូបអាហារនៅឆ្នេរនេសាទ ឱ្យមានតម្លៃសមរម្យ និងគុណភាពល្អ ព្រោះតំបន់ឆ្នេរនេសាទ គឺជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទាក់ទាញមួយរបស់ខេត្តកោះកុង។ ក្រោយពីកិច្ចប្រជុំក្រុមការងារខេត្ត និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានស្រុកស្រែអំបិល ឃុំជ្រោយស្វាយ និងតំណាងសហគមន៍ បានចុះពិនិត្យដីចំណីឆ្នេរសមុទ្រ និងសំណង់អាណាធិបតេយ្យ នៅតាមឆ្នេរនេសាទ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ January 9, 2024