រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយបណ្តឹងវិវាទដីធ្លី ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាសម្រុះសម្រួលដោះស្រាយបណ្តឹងវិវាទដីធ្លី ដែលបងប្អូនប្រជាពលរដ្ឋចំនួន ២៧គ្រួសារ បានស្នើសូមមករដ្ឋបាលខេត្តអន្តរាគមន៍ដោះស្រាយ លើក្បាលដីចំនួន ១០ក្បាលដី ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ January 9, 2024

អត្ថបទទាក់ទង